ព័ត៌មានជាតិ

កុងស៊ុលកម្ពុជា ជួយសម្រួលបញ្ជូន​ ពលករខ្មែរ១៨នាក់ ត្រឡប់មកមាតុប្រទេសវិញ

ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានពលករខ្មែរចំនួន១៨នាក់ (ស្រី ៥នាក់ និងកូនក្មេង ២នាក់) ដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានា និងទីក្រុងបាងកក នៃប្រទេសថៃ មកស្នើសុំស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ដើម្បីឲ្យជួយបញ្ជូនពួកគាត់ ត្រឡប់ទៅកម្ពុជាវិញ ហើយក៏បានធ្វើតាមសំណូមពរពួកគាត់ ។

ការស្នើសុំពីសំណាក់ពលករខ្មែរ គឺដោយសារពួកគាត់ពុំមានការងារធ្វើ ហើយចង់វិលត្រឡប់ទៅស្រុកកំណើតវិញ។

ស្ថានអគ្គកុងស៊ុលបានអន្តរាគមន៍ បញ្ជូនពលករខ្មែរខាងលើ ត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាម នីតិវិធីសុខាភិបាល ៕

To Top