ព័ត៌មានជាតិ

តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស យុវជន កាក់ សុវណ្ណច្ឆ័យ ដាក់ពន្ធនាគារ ៤ខែ ១៥ ថ្ងៃ ជាប់ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមជាតិ និង ជេរប្រមាថ អាជ្ញាធរ មានសមត្ថកិច្ច

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលក្រម ផ្តន្ទាទោស យុវជនជាប់ចោទម្នាក់ ដោយសម្រេច ដាក់ពន្ធនាគារ កំណត់ ៨ខែ តែទោសអនុវត្តន៍ នៅក្នុងពន្ធនាគារ គឺ កំណត់ត្រឹមតែ៤ ខែ និង ១៥ ថ្ងៃប៉ុណ្ណោះ។ ទោសនៅសេសសល់ គឺ ត្រូវព្យួរទាំងអស់ ជាប់ពាក់ព័ន្ធនឹង បទល្មើស ញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមជាតិនិង ការជេរប្រមាថអាជ្ញាធរធម៌ មានសមត្ថកិច្ច ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងខែមិថុនា កន្លងទៅនេះ។

លោកអួង វុទ្ធា ជាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ភេទ ប្រុស អាយុ១៧ ឆ្នាំ។

ជនជាប់ចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជាប់ចោទ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ប្រមាថអ្នករាជការសាធារណៈ» និង ចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ បន្ទាប់ពីគាត់ បានបង្ហោះសាររិះតាមប្រព័ន្ធតេឡេក្រាម ដែលមានចេតនា ញុះញង់ឱ្យមហាជន រើសអើង និង ប្រឆាំងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងបានជេរប្រមាថ ដល់អាជ្ញាធរមានសមត្ថកិច្ចជាតិ ទៀតផង៕ ដោយ រស្មី អាកាស

To Top