នយោបាយ

ព្រឹទ្ធសភា អនុម័តជាឯកច្ឆ័ន្ទ លើសេចក្ដីព្រាងច្បាប់ សញ្ជាតិខ្មែរតែមួយគត់

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់សញ្ជាតិខ្មែរតែមួយគត់ ត្រូវបានសមាជិកព្រឹទ្ធសភាចំនួន៥៧រូប នៃចំនួនសមាជិកទាំងមូល អនុម័តជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយឥតកែប្រែ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា កាលពីថ្ងៃ២៥ តុលា សមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកទាំងអស់ បានលើកដៃអនុម័ត សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ បន្ទាប់ពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃ១១ តុលា បានយល់ស្របតាមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ កំណត់ សញ្ជាតិខ្មែរតែមួយគត់ បន្ទាប់ពីទទួលលិខិតពីលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ស្តីពីមតិ របស់ក្រុមប្រឹក្សាធម្មនុញ្ញ អំពីការផ្តួចផ្តើមគំនិត ធ្វើវិសោធនកម្មច្បាប់នេះ។

វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ៕

To Top