ព័ត៌មានជាតិ

អភិបាលស្រុកសំរោង បន្តបើកទ្វារទឹក ទំនប់បត់រការ ដើម្បីបញ្ជៀសទឹកលិច ផលដំណាំអ្នកភូមិ

ភ្នំពេញ៖ ក្នុងនាម ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃស្នូល លោក សយ សុភាព បានថ្លែងអំណរគុណ ដល់លោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលបានបន្តបើកទ្វារទឹក មិនឱ្យលិច ផ្ទះសំបែង និងផលដំណាំ (ស្រូវកំពុងចេញផ្លែ) អ្នកនៅខាងលើ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និង អ្នកភូមិនៅខាងលើទ្វារទឹក សុំអរគុណលោកអភិបាលស្រុកសំរោង កេត ម៉ៅ ដែលបានជួយ អន្តរាគមន៏ភ្លាមៗ ឱ្យបើកទ្វារទឹក បត់រការបន្ថែម ខៈណៈ ទឹកជន់ឡើងបន្តិចនៅបណ្តាឃុំខាងលើ លិចស្រែ ដែលកំពុងចេញល្អ និងលំនៅដ្ឋាន។

លោក សយ សុភាព ក៏បានឱ្យដឹងផងដែរថា ឆ្នាំនេះមិនមានទំនាស់តវ៉ា​ លើបញ្ហារបើកទ្វារទឹកទេ ហើយសង្ឃឹមថាឆ្នាំក្រោយៗ នឹងលែងមានបញ្ហានេះ ទៀតហើយ។

លោកថា អ្នកស្រុកមិនចង់បាន អ្វីលើសពីនេះទេ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top