ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងពិនិត្យលទ្ធភាព ពន្យារពេល ប្រឡងបាក់ឌុប

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នឹងពិនិត្យពន្យារពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់បាក់ឌុប) ទៅដើមឆ្នាំ២០២២វិញ ដោយមិនទាន់កំណត់ ថ្ងៃណាច្បាស់លាស់ទេ ។

មូលហេតុ នៃការពិនិត្យពន្យារពេលនេះ ដើម្បីទុកឱកាសឲ្យសិស្សានុសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង ។ នេះជាការលើកឡើងរបស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ។

លោកថា ក្នុងសប្តាហ៍នេះ ថ្នាក់ដឹកនាំក្រសួងអប់រំ នឹងប្រជុំវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធ ដើម្បីបន្តរៀបចំការ ប្រឡងបាក់ឌុប និងជម្រាបដំណឹង ជូនសាធារណជន។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាព សុខភាព។

សូមបញ្ជាក់ថា ការពិនិត្យលើកពេលនេះ បន្ទាប់ពីក្រសួងប្រកាសបើកដំណើរ ការសិក្សាគ្រប់កម្រិតឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី និងស្របពេលកម្ពុជា ប្រកាសបើកប្រទេសពេញលេញផងដែរ ។

ការប្រឡងបាក់ឌុបថ្នាក់ជាតិឆ្នាំនេះ ក្រសួងបានកំណត់យក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕

To Top
×