ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ​ ២លានរៀល ដល់ប្តីប្រពន្ធមួយគូ កំពុងជួបទុក្ខលំបាក ក្នុងពេលសម្រាលកូន

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាត់តំណាងនាំយកថវិកា ចំនួន២លានរៀល ទៅឧបត្ថម្ភ ដល់គ្រួសារក្រីក្រមួយគ្រួសារ ដែលប្រពន្ធទើបសម្រាកូន ហើយកូនដែលសម្រាលមកភ្លាមនោះ មានបញ្ហារលាកសួត ធ្ងន់ធ្ងរ កំពុងបន្តសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយប្តីធ្វើការជា សន្តិសុខឯកជន ខ្វះខាតថវិកា សំរាប់សម្រាល និងព្យាបាលកូននោះ ដោយសារតែជីវភាពក្រីក្រលំបាក។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា គ្រួសារក្រីក្រនេះ មានប្តីឈ្មោះ សំ កុសល ធ្វើការជាសន្តិសុខឯកជន និងប្រពន្ធ ឈ្មោះ ប៉ែន វិសាល ជាមេផ្ទះ រស់នៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ទារកដែលសម្រាល​ មកមានបញ្ហារលាកសួតធ្ងន់ធ្ងរ នោះមានឈ្មោះ សំ ប៊ុនសុង។​​ ការផ្តល់ជំនួយថវិកាចំនួន ២លានរៀលនេះ គឺជាផ្នែកមួយជួយរំលែកការលំបាក ដល់គ្រួសារក្រីក្រខាងលើ សម្រាប់យកទៅចេញថ្លៃសម្រាលកូន និងយកមកព្យាបាលជំងឺទារក នោះផងដែរ ។

ក្នុងនោះក្រោយទទួលបាន ថវិកាឧបត្ថម្ភខាងលើ គ្រួសាររងគ្រោះ បានគោរពថ្លែងអំណរអរគុណ​ ​យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីឲ្យរូបលោកនិងភរិយា បានយកថវិកានេះ ទៅចេញថ្ងៃសម្រាល និងយកមកព្យាបាលជំងឺ ទារក ដែលសម្រាលមក ហើយមានបញ្ហារលាកសួត ធ្ងន់ធ្ងរ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យពេលនេះ និងបានជូនពរលោកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ​ និងប្រកបដោយពុទ្ធពរ គ្រប់ប្រការ៕

To Top