ព័ត៌មានជាតិ

រដ្ឋបាល ខេត្តកំពង់ចាម ដង្ហែកឋិនទាន ប្រគេនបច្ច័យ ដល់ព្រះសង្ឃ ៣វត្ត ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ២០២១ នេះបានមូលមតិ គ្នាដង្ហែកឋិនទានសាមគ្គី ចូលវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម និងបាននាំបច្ច័យប្រគេនព្រះសង្ឃចំនួន ៣វត្ត ទៀតក្នុងក្រុងកំពង់ចាមផងដែរ ។

នាយករដ្ឋបាលខេត្តកំពង់ចាម លោក ឃន ប្រុស បានឲ្យដឹងថា កឋិនសាមគ្គី របស់រដ្ឋបាល ខេត្តកំពង់ចាម នេះ អ្នកផ្តើមបុណ្យ មានលោកឧប យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋ ជាសប្បុរសជនច្រើននាក់ទៀត បាននាំបច្ច័យសរុបចំនួន ៧២.៩៤១ ដុល្លារ ប្រគេនព្រះ សរុប ៤វត្ត ក្នុងក្រុងកំពង់ចាម ។

លោក ឃន ប្រុស បានបន្តថា ពេជ្រជ័យកឋិនសាមគ្គី ដែលរដ្ឋបាលខេត្តបានប្រគេនមាន ១ ៖ វត្តខេមវ័ន ហៅវត្តបឹងស្នាយ ចំនួន ៦៥.៦២៣ ដុល្លារ ,២ ៖ វត្តបុទមរតនៈដីដុះចំនួន ១០លានរៀល , ៣ ៖ វត្តសុទស្សនារាមជ្រោយថ្ម ចំនួន ១០លានរៀល ,៤ ៖ វត្តជោតនារាមបឹងកុក ចំនួន ១០លានរៀល ៕

To Top