នយោបាយ

ព្រះមហាក្សត្រ នឹងយាងចូលរួមកិច្ចប្រជុំ មហាសន្និបាត យូណេស្កូ លើកទី៤១ នៅប៉ារីស នាថ្ងៃ១០វិច្ឆិកា

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នឹងយាងចូលរួមកិច្ចប្រជុំ មហាសន្និបាត យូណេស្កូ លើកទី៤១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ការយាងរបស់ព្រះមហាក្សត្រ បន្ទាប់ពីព្រះរាជវត្តមានព្រះអង្គ ក្នុងព្រះរាជពិធីដុតទៀនជ័យ ខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នាថ្ងៃស្អែកនេះ ។

សូមជម្រាបជូនថា មហាសន្និបាត ទីក្រុងប៉ារីស លើកទី៤១ នាពេលនេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩-២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ដោយមានតំណាងរដ្ឋ ជាសមាជិកចំនួន១៩៣ នឹងពិភាក្សាគ្នា អំពីបញ្ហាមួយចំនួន លើកិច្ចគាំពារបេតិកភណ្ឌ បរិស្ថាន និងអប់រំ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «ថ្ងៃស្អែកខួប លើកទី៦៨ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យ ហើយព្រះអង្គ នាថ្ងៃស្អែកនេះ យាងទៅដុតទៀនជ័យ ខានស្អែក ព្រះអង្គយាងចេញ ទៅប្រទេសបារាំង ដើម្បីបើកកិច្ចប្រជុំមហាសន្និបាត យូណេស្កូ ពេលពន្លត់ទៀនជ័យ គឺប្រមុខរដ្ឋស្ដីទី» ។

សម្ដេចតេជោបានថ្លែងទៀតថា ចំពោះពិធីពន្លត់ទៀនជ័យវិញ គឺប្រព្រឹត្តក្រោមវត្តមាន ប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ ៕

To Top