ព័ត៌មានជាតិ

យុវជនកាក់​ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងពីដាក់ពន្ធនាគារ បន្ទាប់ពីជាប់គុក៤ខែ ១៥ ថ្ងៃ ជាប់ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យមានអសន្តិសុខ ក្នុងសង្គមជាតិ

ភ្នំពេញ: មន្រ្តីអនុរក្សពន្ធនាគារព្រៃស បានអោយដឹងថា យុវជនកាក់សុវណ្ណច្ឆ័យ ត្រូវបានដោះលែងពី ដាក់ពន្ធនាគារ កាលពីថ្ងៃ ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីគាត់ជាប់គុករយៈពេល បាន៤ខែ ១៥ ថ្ងៃ តាមសាលក្រមរបស់តុលាកាជាប់ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមជាតិ និង ជេរប្រមាថអាជ្ញាធរមានសមត្ថកិច្ច។

គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលក្រម ផ្តន្ទាទោស យុវជនជាប់ចោទ ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ដាក់ពន្ធនាគារ កំណត់ ៨ខែ តែទោសអនុវត្តន៍ នៅក្នុងពន្ធនាគារ គឺ កំណត់ត្រឹមតែ៤ ខែ និង ១៥ ថ្ងៃប៉ុណ្ណោះ។

ទោសនៅសេសសល់ គឺ ត្រូវព្យួរទាំងអស់ ជាប់ពាក់ព័ន្ធនឹង បទល្មើស ញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមជាតិនិង ការជេរប្រមាថអាជ្ញាធរធម៌មានសមត្ថកិច្ច ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងខែមិថុនា ឆ្នាំ ២០២១នេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោកអួង វុទ្ធា ជាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹងក្នុងអង្គសវនាការថា ជនជាប់ចោទ ឈ្មោះ កាក់ សុវណ្ណច្ឆ័យត្រូវបានជាប់ចោទ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ប្រមាថអ្នករាជការសាធារណៈ»។

ជនជាប់ចោទត្រូវ ចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ បន្ទាប់ពីគាត់ បានបង្ហោះសាររិះតាមប្រព័ន្ធតេឡេក្រាម ដែលមានចេតនា ញុះញង់ឱ្យមហាជន រើសអើង និង ប្រឆាំងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងបានជេរប្រមាថ ដល់អាជ្ញាធរមានសមត្ថកិច្ចជាតិ ទៀតផង៕

ដោយ រស្មី អាកាស

To Top
×