ព័ត៌មានជាតិ

១០ខែ កម្ពុជា នាំចេញអង្ករទៅកាន់ប្រទេសចិន ជាង​២០ម៉ឺនតោន

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេស​ចិន គឺ​ជា​ទីផ្សារ​នាំ​ចេញ​ អង្ករ​ធំជាងគេ សម្រាប់កម្ពុជា ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករ ទៅកាន់ប្រទេសចិនមាន​ចំនួន២២.៩ម៉ឺនតោន ស្មើនឹង៤៩.៨%នៃ​ទំហំ​នាំ​ចេញ​សរុប។

ផ្ទាំងពាណិជ្ជកម្ម

នៅលើគេហទំព័រហ្វេសប៊ុក របស់ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ថ្មីៗនេះ យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករ​កម្ពុជាបានបង្ហាញថា នា១០ខែដំបូងឆ្នាំ២០២១​នេះ បរិមាណនាំចេញអង្ករកម្ពុជាទៅកាន់ក្រៅប្រទេស​មាន​ចំនួន​ប្រមាណ៤៦ម៉ឺន​តោន ស្មើនឹង៣២៣លាន​ដុល្លារអាមេរិក។ ក្នុង​នោះបរិមាណនៃការនាំចេញទៅកាន់ប្រទេសចិនមាន​ចំនួន២២.៩ម៉ឺនតោន ស្មើនឹង៤៩.៨%នៃ​ទំហំ​នាំ​ចេញ​សរុប។ ប្រទេស​ចិនគឺ​ជា​ទីផ្សារ​នាំ​ចេញ​ អង្ករ​ធំជាងគេ សម្រាប់កម្ពុជា»។

To Top