នយោបាយ

លោក សយ សុភាព ៖ អតីតគណបក្ស សង្រ្គោះជាតិ មិនអាចរស់ឡើងវិញ មកចូលរួមបោះឆ្នោតបានទេ

ភ្នំពេញ ៖ ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា -ចិន លោក សយ សុភាព បានលើកឡើង បែបទស្សន៍ ទាយទុកជាមុនថា អតីតគណបក្សសង្រ្គោះជាតិ មិនអាចរស់ឡើងវិញ មកចូលរួមប្រកួតប្រជែង ការបោះឆ្នោត នាពេលខាងមុខនេះបានទេ ។

ការទស្សន៍ទាយរបស់លោកនេះ បន្ទាប់ពីលោក ជួន ចាន់បុត្រ អ្នកគ្រប់គ្រងការផ្សាយវិទ្យុអាស៊ីសេរី ជាខេមរភាសា បានបើកវេទិកា លើប្រធានបទ “តើគណបក្សសង្រ្គោះជាតិ អាចចូលរួមការបោះឆ្នោតបានឬទេ” នាថ្ងៃ១០ វិច្ឆិកានេះ ដោយផ្សាយចេញមកពីអាមេរិក។ ការធ្វើវេទិកាអ្នកស្តាប់ របស់វិទ្យុអាស៊ីសេរីនេះ ខណៈការបោះឆ្នោតថ្នាក់ឃុំសង្កាត់និងថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់ នាឆ្នាំ២០២២-២០២៣។

លោក សយ សុភាពបានលើកឡើង ក្នុងផេកហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១០ វិច្ឆិកាថា គ្មានឡើយដង្ហើម គណបក្សសង្រ្គោះជាតិ រស់ឡើងមកចូលរួមបោះឆ្នោតនោះ គួរតែឲ្យគណបក្សភ្លើងទៀនវិញ គឺល្អបំផុត ។ គណបក្សភ្លើងទៀន បច្ចុប្បន្នមានលោក ទាវ វណ្ណុលជាប្រធាន និងលោក ថាច់ សេដ្ឋា ជាមនុស្សស្និតនឹងលោក អេង ឆៃអ៊ាង និងលោក សម រង្ស៊ីជាអ្នកនាំពាក្យ ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា បើគណបក្សសង្រ្គោះជាតិមានតែជាប់គុក រត់ចោលស្រុក តែប៉ុណ្ណឹង ព្រោះជារបស់ប្រទេស ភ្នែក៥ ជាអ្នកបង្កើត (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់)។

លោកបញ្ជាក់ថា “គ្មានទេ មកច្រកណាទៅច្រកនោះវិញទៅ បានចូលហើយ ។ អាមេរិក បងបុត្រ ឈប់ដុតទៅបង ខ្មែរ និងខ្មែរ អាចនិយាយគ្នាបាន បើដុតម្លឹងៗ តើថ្ងៃណាខ្មែរបានសុខ ពិសេសសកម្មជនដែលដើរ តាមទាំងពួកគាត់អត់ដឹងអី។ យើងខ្លោចចិត្ត ជនជាតិរបស់យើងណាស់។ បងផ្សាយសម្រួលទៅខ្មែរ នឹងបានសុខ (សកម្មជន) មីងហួរ ចាញ់បោកអាមេរិកឆ្អែតឬនៅ បើឆ្អែតមីងបញ្ចប់ទៅទុកផ្លូវ ឲ្យក្មេងជំនាន់ក្រោយ” ។
លោក សយ សុភាពសង្កត់ធ្ងន់ថា “ភ្លើងទៀនជាជម្រើសល្អបំផុត បើសង្រ្គោះជាតិ មានតែជាប់គុក រត់ចោលស្រុកតែប៉ុណ្ណឹង ព្រោះរបស់ប្រទេសភ្នែក៥ ជាអ្នកបង្កើត” ៕

To Top
×