ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងដល់ប្រទេសបារាំង ប្រកបដោយព្រះសុវត្ថិភាព

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុខសុវត្ថិភាព។នេះបើយោង លោក កេត សុផាន់ ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង ។

លោកឯកអគ្គរាជទូត ក៏បានបង្ហាញនូវក្តីរីករាយ ដែលបានក្រាបបង្គំទទួលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងឱកាសយាងចូលរួមមហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរ នឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផលសំខាន់ៗរបស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា៕

To Top