Covid-19

កូវីដ៖ ឆ្លងថ្មី៦៣នាក់ ជា៦៧នាក់ និងស្លាប់៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយ ចំនួន៦៧នាក់ និងស្លាប់ចំនួន៦នាក់ ដោយ៤នាក់ មិនបានចាក់វ៉ាក់សាំង។

ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៥៥នាក់ និងអ្នកដំណើរពីបរទេស ចំនួន៨នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១១៩ ៤២១នាក់ អ្នកជាសះស្បើយចំនួន ១១៥ ៧៩៧នាក់ និងអ្នកស្លាប់ចំនួន ២ ៨៥៦នាក់៕

To Top