ព័ត៌មានជាតិ

ក្រសួងសាធារណការ បើកឲ្យដំណើរការ អនុស្ថានីយជញ្ជីងអចល័ត ក្រាំងគាំ-ខេត្តកណ្តាល ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៣

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឲ្យដំណើរការ អនុស្ថានីយជញ្ជីងអចល័ត ក្រាំងគាំ-ខេត្តកណ្តាល ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៣ ត្រង់ចំណុចគីឡូម៉ែត្រ ២២+០៥០ ក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី១២ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា «សូមជូនដំណឹងដល់សាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគម ភ្នាក់ងារបញ្ចូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និង អ្នកពាក់ព័ន្ធទាំងអស់ ជ្រាបថា ក្រសួង នឹងដាក់ឱ្យដំណើរការថ្លឹងសាកល្បង និងជាផ្លូវការ អនុស្ថានីយជញ្ជីងអចល័ត ក្រាំងគាំ-ខេត្តកណ្តាល»៕

To Top