ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យអ្នកដំណើរចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលមកកម្ពុជា ដោយមិនតម្រូវធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ប៉ុន្ដែអ្នកមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៊ីន PCR ដដែល។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័ស»៕

To Top