ព័ត៌មានជាតិ

ក្រសួងសាធារណការ បន្ដបើកឲ្យពលរដ្ឋសួរ លើការថែទាំផ្លូវថ្នល់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «ការថែទាំផ្លូវថ្នល់ និងការចូលរួមពីប្រជាពលរដ្ឋ» ដោយមានការអញ្ជើញចូលរួមពីវាគ្មិន លោក យិត បុណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ វិច្ឆិកា នេះ ក្រសួងសាធារណការ បានបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋ អាចធ្វើការសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន (Comment) ខាងក្រោម ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ»៕

To Top