ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ ថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ គ្មានភាពមិនប្រក្រតីណាមួយកើតឡើង

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ សម័យប្រឡងនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ពោរនាថ្ងៃទី១ នេះ បានប្រព្រឹត្តទៅ ដោយរលូនល្អ មិនមានភាពមិនប្រក្រតីណាមួយ កើតឡើង គួរឲ្យកត់សម្គាល់ឡើយ ។

ក្រសួងបន្តថា នៅតាមមណ្ឌលប្រឡងនីមួយៗ ដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីគណៈគ្រប់គ្រងមណ្ឌលប្រឡងនីមួយៗ ដោយបានពិនិត្យនូវកម្ដៅបេក្ខជន មុនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ពាក់ម៉ាសការពារ លាងដៃនឹងអាល់កុល និងរក្សាគម្លាតបានយ៉ាងខ្ជាប់ខ្ជួន ។

ក្នុងនោះ បេក្ខជន បានគោរពបទបញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១៦២,៥៨៩ នាក់ (នារី ៨៧,៨៧១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២២ ស្នើនឹង ៧,៣២៧ បន្ទប់ប្រឡង ៕

To Top