ព័ត៌មានជាតិ

ក្រសួងធម្មការ បើកដំណើរការឡើង វិញការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនា

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានបើកដំណើរ ការឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗតាមបែបសាសនា ដោយមិនកំណត់ ចំនួនអ្នកចូលរួម ប៉ុន្ដែត្រូវអនុវត្ត តាមវិធានការសុខាភិបាល ។

យោងតាមសេចក្ដីណែនាំ បន្ថែមរបស់ ក្រសួងធម្មការ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងការបើកទូលាយបន្ថែមទៀត លើការបើកឲ្យដំណើរការ ប្រទេសឡើងវិញ សម្រាប់វិស័យសាសនា ដោយមិនកំណត់ ចំនួនអ្នកចូលរួម ក្នុងពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗ បែបសាសនា តាមវត្ត វិហារ (ម៉ាស្ជិទ) ស៊ូរ៉ាវ ស្នាក់ការថ្វាយបង្គំ និង កន្លែងប្រតិបត្តិ សាសនាផ្សេងៗ ដោយអាស្រ័យ តាមទំហំបរិវេលាប្រារព្ធពិធី ដែលអាចធានា បានស្ដង់ដាររក្សា គន្លាតបុគ្គល និង វិធានសុខាភិបាល» ៕

To Top