ព័ត៌មានជាតិ

សភាកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំ ភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប

ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជាកម្ពុជា បានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចបជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីវិមានរដ្ឋសភា។

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ក្រោមមូលបទ ការពង្រឹងភាព ជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយ SAS-96 (Strengthening Parliamentary Partnership for Peace and Sustainable Development in the Era of COVID-19 and Beyond) “។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថាASEP គឺជាព្រឹត្តិការណ៍អមមួយ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប Asia-Europe Meeting ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ផងដែរ។ កិច្ចប្រជុំកំពូលនេះ នឹង មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រ ទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ី ប្រធានគ ណៈកម្មការអឺរ៉ុប និងអគ្គលេខា ធិការសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

សម្រាប់កម្ពុជាមានកា រចូលរួមពីថ្នាក់ដឹកនាំដូចជា៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា និងជាសហប្រធាន កិច្ចប្រជុំASPEP11 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន កិច្ចប្រជុំASEM13 សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រ ធានកិច្ចប្រជុំAPEP11 ផងដែរ។ នេះជាលើកទី១សម្រាប់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែល ត្រូវទទួលរៀបចំកិច្ចប្រជុំ ជាលក្ខណៈអន្តរជាតិ តាមប្រព័ន្ធនិម្មិតបែបនេះ ហើយព្រឹត្តិកា រណ៍នេះនឹង ជាប្រវត្តិសាស្ត្រដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ សហសម័យរបស់កម្ពុជា”។

ក្នុងពិធីបើកនៃកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នឹងមានការចូលរួមថ្លែង សុន្ទរកថា របស់ថ្នាក់ដឹកនាំសំខាន់ៗ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ជាសហប្រធាន ASEP11 និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា ប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។

គណៈប្រតិភូនៃប្រទេស ជាសមាជិកសភាអាស៊ី-អឺរ៉ុប នឹងមានឱកាស ពិភាក្សាគ្នាយ៉ាងល្អិត ល្អន់នូវសេចក្តីប្រកាសរបស់ ASEP11 ព្រមទាំងពិភាក្សា ផ្លាស់ប្តូរទស្សនៈ ជាមួយគ្នាទៅវិញទៅមក ក្នុង ក្រុមពិភាក្សា ចំនួនបីក្រុមផ្សេងគ្នា ដែលមានប្រធានបទ មានជាប់ពាក់ព័ន្ធ នឹងមូលបទគោលខាងលើ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានដើរតួនាទីជាវេទិកាមួយ សម្រាប់ទំនាក់ទំនង ការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹង ទៅវិញទៅមក ក្នុងចំណោមប្រជាពលរដ្ឋ នៃបណ្តាប្រទេសអាស៊ី និងអឺរ៉ុប។

កិច្ចប្រជុំ ASEP បានផ្ដោតលើទំនាក់ទំនងអន្តរសភា លើកកម្ពស់ ការទូតសភា ពង្រឹងកិច្ចពិភាក្សាយោគយល់គ្នាទៅវិញទៅមក និងទាក់ទាញការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើបញ្ហាមួយចំនួន ដែលសមាជិកសភា ចាត់ទុកថាជា អាទិភាព ដូចដែលបានដាក់ នៅក្នុងដំណោះស្រាយ និងសេចក្តីប្រកាសចុងក្រោយ របស់កិច្ចប្រជុំ ASEP ។

ឈរលើស្មារតីក្នុងនាម ជាប្រទេសម្ចាស់ផ្ទះ សភាកម្ពុជាមានសុទិដ្ឋិនិយម ក្នុងការខិតខំបំពេញ កាតព្វកិច្ចទទួលរៀបចំ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលនឹងបន្តរួមចំណែក ដល់ការលើកកម្ពស់ នូវចក្ខុវិស័យនិងគោលដៅចម្បងរបស់ ASEP ក្នុងការបន្តពង្រឹងនិងពង្រីក នូវទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ និងការតភ្ជាប់រវាងទ្វីបទាំងពីរ ឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងសម្រេចបាន នូវក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋ គឺការរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

គួររំលឹកដែរថា កិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប បានបង្កើតឡើងនៅឆ្នាំ១៩៩៦ និង បានកោះប្រជុំលើកដំបូង នៅទីក្រុង Strasbourg ប្រទេសបារាំង ហើយបច្ចុប្បន្ន មានសមាជិកនៅ ក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេស រួមទាំងអង្គការ ជាដៃគូចំនួន២ គឺសហភាពអឺរ៉ុប និង លេខាធិការដ្ឋានអាស៊ាន៕ សំណាង

To Top