នយោបាយ

រយៈពេល ៣០ឆ្នាំ នៃទំនាក់ទនង រវាងអាស៊ាន-ចិន តើបានផ្ដល់សមិទ្ធផល ផ្លែផ្កាអ្វីខ្លះ ដល់ប្រទេស ជាសមាជិក ក៏ដូចជាសកលលោក ទាំងមូល?

កាលពីព្រឹកថ្ងៃច័ន្ទទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ មេដឹកនាំអាស៊ាន-ចិន បានបើកកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរ ខួប ៣០ឆ្នាំ នៃទំនាក់ទំនង ដៃគូសន្ទនារវាងអាស៊ាន-ចិន ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញ ចូលរួមពីលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ក៏ដូចជាមេដឹកនាំអាស៊ាន និងអគ្គលេខាធិការអាស៊ាន ។

បើទោះបីជាបរិបទការរាតត្បាត ដោយមេរោគកូវីដ១៩ ក្ដីក៏កិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ប្រព្រឹត្តទៅដោយរលូនប្រកប ដោយសោមនស្សរីករាយ នៃការជួបជុំរបស់មេដឹក នាំអាស៊ានក្នុងខួបលើកទី៣០នេះ ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រធានរដ្ឋ ចិន និងមេដឹកនាំអាស៊ាន បានថ្លែងសុន្ទរកថា គន្លឹះអំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន ព្រមទាំងដាក់ចេញនូវទស្សនៈវិស័យថ្មីបន្ត ទៅពេលអនាគត ដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនបន្តទៀត ។

អស់រយៈពេលបីទសវត្សរ៍មកនេះ ប្រទេសជាសមាជិកអាស៊ាន ពិតជាមានភាពកក់ក្តៅក្នុងចិត្តណាស់ ពីព្រោះថ្នាក់ដឹកនាំចិន ឲ្យតម្លៃទៅកិច្ចសហប្រតិបត្តិការ អាស៊ាន ចិន ទទួលបានសមិទ្ធផល ព្រមទាំងបានផ្ដល់ប្រយោជន៍ ដល់គ្នាទៅវិញទៅមក បាននាំមកនូវសន្តិភាព ស្ថិរភាព វិបុលភាព ព្រមទាំងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព នៅក្នុងតំបន់និងលើសកលលោក ។

អស់រយៈពេល៣០ឆ្នាំ មកនេះតើអាស៊ាន-ចិនបានរួមគ្នា កសាងជោគវាសនារួមយ៉ាងដូចម្ដេចខ្លះ?

ជាការពិតណាស់ រយៈពេលបី ទសវត្សរ៍មកនេះចិន និងអាស៊ាន មានទំនាក់ទំនងកិច្ចសហប្រតិបតិ្តការល្អ កាន់តែប្រសើរឡើង ប្រកាន់ប្រព័ន្ធពហុភាគីនិយម ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោកដោយសន្តិវិធី សំដៅរក្សាបាននូវសន្តិភាព, ស្ថិរភាព និងប្រកប ដោយផ្លែផ្កា នៅក្នុងតំបន់ ។ អ្វីដែលពិសេស ប្រទេសចិន តែងតែយកចិត្តទុកដាក់ ក្នុងការពូនជ្រំសេដ្ឋកិច្ច របស់សមាជិក អាស៊ាន តាមរយៈការផ្ដល់ជាកូតា នាំចូលទំនិញទៅកាន់ទីផ្សាររបស់ចិន ក៏ដូចជាការ បង្កើតឲ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី រវាងគ្នានិងគ្នា តាមរយៈយន្តការផ្ដល់ ប្រយោជន៍ ស្នូលសំរាប់ជាតិ និង ដើម្បីប្រយោជន៍ របស់ប្រជាជនជាដើម នេះបើនិយាយក្រៅពី ផ្នែកការទូតដែលប្រទេសចិន យកចិត្តទុកដាក់ដល់បណ្ដា ប្រទេសសមាជិកអាស៊ាននោះ ។

ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលនិងត្រូវចូលជាធរ មាននៅដើមឆ្នាំ២០២២ខាងមុខ ទំនិញប្រមាណជា៣០០ មុខនាំទៅកាន់ទីផ្សារចិន ដោយរួចពន្ធជាដើម នេះជាហេតុផល មួយ ដែលប្រទេសជាសមាជិកអាស៊ាន ប្រឹងប្រែងក្ក្នុងការបើកចំហ ផ្ដល់ឪកាសដល់គ្នាទៅវិញទៅមក ។

ប្រទេសចិន ជាប្រទេសធំមួយនៅលើលោក ដោយមានប្រជាជនរាប់ពាន់លាននាក់ ពិតណាស់ថា ចិនពុំអាចខ្វះបាននូវការ ផ្គត់ផ្គង់នាំចូលដែរ តែរឹតតែសំខាន់ជាងនេះ គឺស្មារតីជួយគ្នាក្នុងនាមប្រទេស ជាបងប្អូនអាស៊ានតែមួយ បើរីកធំធាត់ក៏ត្រូវតែធំធាត់រួមគ្នាដែរ ហើយចិននឹងច្បាស់ជាក្លាយ ទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន និងសហភាពអឺរ៉ុប ផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

បើនិយាយពីប្រទេសចិន ជាការពិតណាស់ដែលថា ថ្នាក់ដឹកនាំចិន បាននិងកំពុងបន្តខ្នះខ្នែងពន្យល់ ប្រាប់អាស៊ានថា ចិនគ្មានបំណងអាក្រក់ចង់បៀតបៀន បណ្តាប្រទេសអាស៊ីអាគ្នេយ៍រឺ ក៏ប្រទេសលោកខាងលិចដែរ ចិនតែងតែរួមកំលាំងសាមគ្គីជាមួយពិភពលោក ដោយការរួមរស់ ដោយសនិ្តសហវិជ្ជមាន ព្រមទាំងប្រើអំណាចស្រទន់ និង អនុវត្តនយោបាយ«ឈ្នះ-ឈ្នះ» ក្នុងគោលដៅដើរតួនាទីវិជ្ជមាន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងចង់ធ្វើជាដៃគូ គំរូមួយរបស់អាស៊ាន ក៏ដូចជាពិភពលោក ហើយក៏ពុំបានអនុវត្តន៍នយោបាយស្ដង់ដារ ពីដូចប្រទេសលោកខាងលិចដែរ ។ នៅលើវិស័យសេដ្ឋកិច្ចវិញ ចិនតែងតែខ្នះខ្នែងអនុវត្តនយោបាយ«ឈ្នះ-ឈ្នះ»នៅចំពោះមុខអាស៊ានជានិច្ច ។

ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-ចិន ខួបលើកទី៣០នៅថ្ងៃទី២២ ខែវិច្ចិកានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានថ្លែងថា ស្របពេលចិន បានក្លាយជាប្រទេសឈាន មុខមួយ និងមានតួនាទីកាន់តែសំខាន់ ទាំង ក្នុងតំបន់ និងសកល លោក សមាជិកអាស៊ាន ក៏បានបំពេញតួនាទីកាន់ តែទូលំទូលាយដែរនោះ ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ មានអត្ថន័យធំធេង និងប្រកបដោយផ្លែផ្កា សម្រាប់តំបន់ទាំងពីរ និង សម្រាប់សកលលោកដែរ ជាពិសេស នៅក្នុងបរិការណ៍ នៃការ ស្តារ និងជំរុញ កំណើន សង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្តល់នូវអានុសាសន៍ចំនួន ៤ ទៅកាន់កាន់កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ចិន អានុសាសន៍ទាំង៤នោះ រួមមាន៖ ការរួមគ្នាស្តារឡើងវិញ សេដ្ឋកិច្ច អាស៊ាន-ចិន ក្នុងបរិបទជំងឺកូវីដ១៩, ពង្រឹងការតភ្ជាប់ រវាងអាស៊ាន-ចិន, លើកកម្ពស់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងការ ប្រកាន់យកនយោបាយពហុភាគីនិយម។
សព្វថ្ងៃ ចិនបាននិងកំពុង បន្តទិញយ៉ាងសន្ធឹកសន្ធាប់ផលិតផល របស់អាស៊ាន ជាហេតុធ្វើឲ្យភូមិភាគអាស៊ីអាគ្នេយ៍ស្គាល់កំណើនសេដ្ឋកិច្ចខ្លាំង ដោយសហគមន៍ចិនកំពុងទាញអាស៊ានឲ្យខិតចូលជិតគ្នាទ្បើង។
ទោះបីជាទំនាក់ទំនងរវាងចិននិង អាស៊ានមានលក្ខណៈកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏តាំងពីដើមដំបូងមក ថ្នាក់ដឹកអាស៊ានតែងតែប្រកាន់ យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយច្បាស់លាស់ មិនអនុវត្តន៍នយោបាយ ស្ដង់ដែរពីរដាច់ខាត ។

បើគិតមកដល់បច្ចុប្បន្ននេះប្រទេស ចិន បានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៨០ លើពិភពលោក ហើយបានលើកកម្ពស់ឥតឈប់ ឈរនៃកម្លាំងឥទ្ធិពល កម្លាំងទាក់ទាញនិងកម្លាំងបំផុសរបស់ចិន លើឆាកអន្តរជាតិ ។
ជាការកត់សម្គាល់ ប្រទេសចិន តែងតែបានអនុវត្តតាមពាក្យ សន្យារបស់ខ្លួនដែលបានធ្វើក្នុងគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន ដោយប្រទេសចិនបានបង្កើត ទំនាក់ទំនងមេត្រីភាពនិង សុខដុមនីយកម្មជាមួយប្រទេស ជិតខាងទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលលោក ហើយបន្តដោះស្រាយបញ្ហា ដែល សល់ពីប្រវត្តិសាស្ត្រ ជាច្រើនប្រកបដោយភាពសមរម្យ ជាមួយប្រទេស ទាំងនោះ ដោយមិនអោយមានសង្រ្គាម ទាំងពាក្យសម្ដីរឺក៏សង្រ្គាមបង្ហូរ ឈាមដាក់គ្នាដែរ ដោយយកយន្តការដំណោះ ស្រាយការទូតជាធំ ។

ជាមួយគ្នានេះ ក្នុងកិច្ចការអន្តរជាតិ ចិន បានគោរពតាមគោលការណ៍ ៥ ប្រការនៃការរួមរស់ ដោយសនិ្តសហវិជ្ជមាន ជានិច្ច ដែលប្រឹងប្រែង និងរួមចំណែកដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី ជំរុញកិច្ចការអន្តរជាតិនិង គាំពារសន្តិភាពក្នុងតំបន់និងពិភពលោក ។

ប្រទេសចិនក៏បានក្លាយជាប៉ូល សំខាន់សំរាប់ពិភពលោក ព្រោះថាចិន ជាប្រទេស សេដ្ឋកិច្ចធំទី២ លើលោក ជាគំរូមួយសំរាប់ក្រសែភ្នែក របស់អាស៊ាននិងជាកម្លាំងចលករ ស្រូបទាញឥតខ្វះបាន របស់អាស៊ាន និងពិភពលោក ប្រការនេះហើយបានធ្វើឪ្យ ប្រទេសចិនបានកំពុងបញ្ចេញ ឥទ្ធិពលកាន់តែសំខាន់ក្នុង សហគមន៍អន្តរជាតិ ហើយបានក្លាយជាគំរូដ៏ល្អសំរាប់ អាស៊ានក៏ដូចជាពិភពលោកផងដែរ ៕

To Top
×