ព័ត៌មានជាតិ

កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងអនុវត្តចូលជាធរមាន នៅដើមឆ្នាំក្រោយ

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តចូលជាធរមាន នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាម ស្ថានទូតចិន ប្រចាំកម្ពុជា។

កិច្ចព្រមព្រៀងខាងលើនេះ បានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ យោងតាមការរៀបចំ កិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញ ពាណិជ្ជកម្មនៃភាគីទាំងពីរ មានចំនួនជាង៩០%។

ផ្ទាំងពាណិជ្ជកម្ម

ការសន្យាបើកទីផ្សារសេវាកម្ម និងពាណិជ្ជកម្មបានបង្ហាញ ពីកម្រិតខ្ពស់បំផុត ដែលផ្តល់ជូនទៅកាន់ដៃគូពាណិជ្ជកម្មសេរី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ លើវិស័យដូចជាគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចបច្ចេកវិទ្យាជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញ សហគ្រាសក្រុមហ៊ុន និងបង្កើតអត្ថប្រយោជន៍ កាន់តែច្រើន សម្រាប់ប្រជាជនទាំងពីរ៕

To Top