ព័ត៌មានជាតិ

សម្ដេចតេជោ បន្ថែមឈ្មោះលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺស្ពានភ្ជាប់និស្ស័យ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមឈ្មោះ លើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺស្ពានភ្ជាប់និស្ស័យ ដោយសារតំបន់នេះ មានប្រវត្តិច្រើន។

ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំចង់បន្ថែមឈ្មោះលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ។ ខ្ញុំចង់ហៅស្ពាននេះថា ជាស្ពានភ្ជាប់និស្ស័យ មានន័យទូលំទូលាយ ភ្ជាប់និស្ស័យម្ខាងជាប់រវាងកម្ពុជា-ចិន ហើយក៏ភ្ជាប់និស្ស័រវាង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។ ឥឡូវនេះស្ពានក៏ភ្ជាប់និស្ស័យរវាងកំពងចាម និងក្រូចឆ្មារ ។ ឯមួយទៀត ក៏ភ្ជាប់និស្ស័យរវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ប៉ុន្ដែចំណុចចុងក្រោយ ជាការភ្ជាប់និស្ស័យរវាងខ្ញុំ និងប្រព័ន្ធខ្ញុំ»។

សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង អាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ ដោយចំណាយថវិកា សរុបជាង ៥៦លានដុល្លារអាមេរិក ៕

To Top