ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ កែប្រែទោស ពិរុទ្ធជនចិនម្នាក់ ពីជាប់គុក៣ ឆ្នាំ ៦ខែ មកនៅត្រឹម ២ឆ្នាំ វិញ ជាប់ពាក់ព័ន្ធនឹងការ រក្សាទុកគ្រឿងញៀន ជាង៣ក្រាម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទចិន ម្នាក់ ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ ៦ ខែ ជាបើពាក់ព័ន្ធនឹងបទល្មើសរក្សាទុកគ្រឿង ញៀន ជាង ៣ ក្រាម។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ក៏ បានសម្រេចធ្វើការកែប្រែ ទណ្ឌកម្មរបស់គាត់ ពីជាប់គុក ៣ ឆ្នាំ ៦ខែមកនៅត្រឹម ២ ឆ្នាំ វិញ ។

តែបើកផ្លូវឲ្យគាត់ប្តឹងសារទុក្ខ ទៅតុលាការកំពូល តាមនីតិវិធីច្បាប់។

លោក ស៊ិន វិសាល ជាប្រធានចៅក្រមជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ ចាំង ហ្វង់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជាជនជាតិចិន មុខរបរ មិនពិតប្រាកដ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់គុក កំណត់ ៣ ឆ្នាំ ៦ ខែ ពីបទ : រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញាតិ មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ផ្ទាំងពាណិជ្ជកម្ម

តែគាត់ប្តឹងជំទាស់មកកាន់ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។

ជនជាប់ចោទ ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពី ទី ១៨ ខែ កក្កដា ឆ្នាំ ២០២០ នៅ ក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀន ប្រភេទ មេតំហ្វេតាម៉ីន ចំនួន ៤កញ្ចប់ មានទម្ងន់ សរុប ៣,៣១ ក្រាម ពី គាត់ ៕

ដោយ: រស្មី អាកាស

To Top
×