ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ទទួលបានថ្នាំសម្លាប់មេរោគ និងម៉ាស៊ីន បន្សុទ្ធខ្យល់ជាច្រើនគ្រឿង ពីសប្បុរសជន

ភ្នំពេញ៖ ម៉ាស៊ីនសម្លាប់មេរោគ ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនបន្សុទ្ធខ្យល់ សម្លាប់មេរោគ ជាច្រើនគ្រឿង និងជាច្រើនដប ត្រូវបានក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក ប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)ខណៈដែលជំងឺនេះ មិនទាន់សាបរលាប ចេញពីរាជធានី ភ្នំពេញនៅឡើយ។

ពិធីប្រគល់និងទទួលអំណោយខាងលើនេះ ធ្វើឡើងនាល្ងាចថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក លីម តារា នាយកក្រុមហ៊ុន និងលោក Shaun Walts ប្រធានប្រតិបត្តិការក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក នៅសាលារាជធានីភ្នំពេញ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះ លោកនួន ផារ័ត្ន បានលើកឡើងថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ ៕

To Top
×