ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោស ពិរុទ្ធជនម្នាក់ ដាក់គុក ៣០ ឆ្នាំ ពាក់ព័ន្ធបទល្មើស ឃាតកម្មគិតទុកជាមុន-សម្លាប់អតីតប្រពន្ធ ដោយអារកនឹងកណ្ឌៀវ នៅខេត្តកំពង់ធំ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទ ម្នាក់ ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើស ឃាតកម្មគិតទុកជាមុន ដោយធ្វើការសម្លាប់អតីតប្រពន្ធរបស់គាត់ ដោយអារក នឹង កណ្តៀវ ប្រព្រឹត្តនៅក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីអំឡុង ខែ មេសា ឆ្នាំ ២០១៨ ។

លោក សុិន វិសាល ជាប្រធានចៅក្រមជំនុំជម្រះ បានអោយដឹងនៅក្នងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ អាត់ ធាន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចំការកៅស៊ូ ។

រីឯ ជនរងគ្រោះ មានឈ្មោះ ព្រុំ សុភី ភេទ ស្រី អាយុ ២៤ ឆ្នាំ មុខរបរ កម្មករចំការកៅស៊ូ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកទាំង២នាក់ គឺ ជាអតីតប្តីប្រពន្ធនឹងគ្នា
តែ លែងលះគ្នា បន្ទាប់ពី រស់នៅជាមួយគ្នា មិនចុះសម្រុងនឹងគ្នា និងមានទីលំនៅ ឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពង់ធំ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ពីបទ” ឃាតកម្មគិតទុកជាមុន” តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ ៕ ដោយ: រស្មី អាកាស

To Top
×