ព័ត៌មានជាតិ

ថៃ ឃាត់ខ្លួន និងបញ្ជូនពលរដ្ឋខ្មែរ ២០នាក់ ត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ២០នាក់ (ស្រី ៩នាក់) ដែលត្រូវបានមេខ្យល់បោកបញ្ឆោត យកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។

ផ្ទាំងពាណិជ្ជកម្ម

ភ្លាមៗស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ បានចុះទៅអន្តរាគមន៍ ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ មកមាតុប្រទេសវិញ នៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការ តាមនីតិវិធីសុខាភិបាល ៕

To Top