ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងជនជាប់ចោទ ម្នាក់ ពាក់ព័ន្ធអំពើឃាតកម្ម វាយសម្លាប់ បុរសម្នាក់ ដោយចោទថា ជាគ្រូធ្មប់

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នាថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធអំពើមនុស្សឃាតដោយចេតនា ដោយ វាយសម្លាប់បុរសជនរងគ្រោះ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ដោយចោទថា ជនរងចេះអំពើអាបធ្មប់ ប្រព្រឹត្តនៅក្នុងភូមិ ត្រពាំងឈូក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ខែ កញ្ញា ២០១២ ។

លោក ស៉ិន វិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថាប ជនជាប់ចោទរូបនេះ មានឈ្មោះ អូន សុខ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងឈូក ឃុំពន្លៃ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ទង់ ហេង ភេទ អាយុ ៥០ ឆ្នាំ មុខរបរ កសិករ ( អ្នកភូមិសង្ស័យថា គាត់ចេះអំពើអាបធ្មប់) មានទីលំនៅ នៅក្នុងភូមិ-ឃុំ- ស្រុក-និង ខេត្តជាមួយគ្នានឹង ជនជាប់ ចោទ។

លោកចៅក្រម បានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទឈ្មោះអូន សុខ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ ២០១៤ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ពីបទ« មនុស្សឃាត ដោយចេតនា» តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ត្រូវបាន ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១២ បន្ទាប់ពី គាត់ត្រូវបាន សង្ស័យថា បានសម្លាប់ជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ អូន សុខ បានឆ្លើយបដិសេធ ចំពោះការចោទរូបគាត់ន និង និយាយថា ពីគាត់មិនបានសម្លាប់ជនរងគ្រោះនោះទេ។

ជនជាប់ចោទ និយាយថា នៅពេលកើតហេតុ គឺរូបគាត់បានដេកនៅក្រោមផ្ទះរបស់គាត់ ដែលមានទីតាំង ជិត កន្លែងកើតហេតុ។

គាត់និយាយថា នៅពេលនោះ, គាត់បានឮ សម្លេងជនរងគ្រោះស្រែកខ្លាំងៗ ។ គាត់ ក្រឡេកមើលទៅ ក៏ មើលឃើញ ឈ្មោះ កែម ផូ (ត្រូវជាឪពុកមារបស់ជនរងគ្រោះ ) បានយកដំបងវាយទៅលើជនរងគ្រោះ ឈ្មោះ ទង់ ហេង ចំកណ្ដាលក្បាល ជាច្រើនដំបង បណ្តាលអោយរងគ្រោះស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង។

ឈ្មោះ អូន សុខ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេតា្តជួយ ជួយរកការពិត និង យុត្តិធម៌ ដល់រូបគាត់ផង, និង សម្រេច ដោះលែង គាត់ អោយមានសេរីភាពវិញ។

សំណរឿងក្តីព្រហ្មទណ្ឌនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១៕ ដោយ រស្មី អាកាស

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×