ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា បិទកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» និងថ្លែងសន្និសីទសារព័ត៌មានផ្លូវការរួម អំពីលទ្ធផលនៃកិច្ចប្រជុំ។

សូមបញ្ជាក់ថា កម្ពុជា បាន ធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ ។

ផ្ទាំងពាណិជ្ជកម្ម

ជាងនេះទៅទៀត ក្នុងអំឡុងពេល កិច្ចប្រជុំរយៈពេល២ ថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ ពហុភាគីនិយម ដោយផ្តោត លើប្រធានបទពាក់ព័ន្ធ រួមមាន ៖ ទី១-ASEM ក្នុងគម្រប់ខួប ២៥ ឆ្នាំ៖ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅ នាពេលអនាគត ទី២-ការធ្វើឱ្យប្រសើរឡើងវិញ នូវដំណើរការពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល ទី៣-ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែក លើវិធានច្បាប់ ទី៤-កំណើន និងការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន ទី៥-ការតភ្ជាប់ ទី៦-ស្ត្រី សន្តិភាព និងសន្តិសុខ និងទី៧-បម្រែបម្រួល អាកាសធាតុ ។

លើសពីនេះទៀត កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុត របស់កម្ពុជា ក្នុងការជំរុញព ហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាងសកម្ម តាមតែអាចធ្វើទៅបានរបស់ខ្លួន នៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហា ប្រឈមជាសកលនា ពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ ៕

To Top
×