ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន មើលរូបថតចាស់ៗ ដើម្បីបំបាត់ការនឿយហត់ ពីរឿងនយោបាយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សប្តាហ៍នេះ ជាសប្តាហ៍នយោបាយ ដែល សម្ដេច ព្យាយាមបំបាត់ការនឿយហត់ ដោយការមើលរូបថតចាស់ៗវិញម្តង។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បានទទួលរូបថតមួយសន្លឹកពីអភិបាលខេត្តកែប ដែលរូបថតនេះ ខ្ញុំមិនដែលបានឃើញសោះ។ បើពិនិត្យតាមវ៉ែនតា ដែលខ្ញុំពាក់រូបថតនេះ អាចថតក្នុងឆ្នាំ១៩៨៦ ដែលពេលនោះ ខ្ញុំមានអាយុ៣៤ឆ្នាំ។ សក់ក្បាលរបស់ខ្ញុំ នាពេលនោះមិនមាន ថ្នាំបាញ់ឱនរឹងនោះទេ គឺជាសក់ក្បាលធម្មជាតិ ដែលរាងអង្គាដី ឬរួញបន្តិច។ ដោយសារបែបនេះ បានជាសក់កូនស្រីពៅកាលពីតូច និងចៅស្រីទី២១ សក់ក្រញ៉ាញ់ដូចសក់ខ្ញុំដែរ»។

សម្ដេចតេជោ បានបញ្ជាក់ថា «សប្តាហ៍នេះ ជាសប្តាហ៍នយោបាយ ដែលខ្ញុំព្យាយាមបំបាត់ការ នឿយហត់ដោយការ មើលរូបថតចាស់ៗវិញម្តង»។

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានសកម្មភាពការងារជាច្រើន ដូចជា ៖ សម្ពោធស្ពានស្ទឹង ត្រង់-ក្រូចឆ្មារ, ជួបភ្ញៀវជាឯកអគ្គរដ្ឋទូតបារាំង និងរដ្ឋទូតវៀតណាម, រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ព្រមទាំង ការងារមួយចំនួនទៀត ៕

To Top