នយោបាយ

លោក សេង សារី ៖ អ្នកនយោបាយ ៤ប្រភេទ ដែលមេដឹកនាំនយោបាយ ត្រូវប្រយ័ត្នបំផុត

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សេង សារី អ្នកវិភាគស្ថានការណ៍សង្គម និង នយោបាយនៅកម្ពុជា បានលើកឡើងពីការវិភាគរបស់ខ្លួន ទៅលើប្រភេទអ្នកនយោបាយ៤ប្រភេទ។ ប្រភេទអ្នកនយោបាយទាំង៤នេះ ដែលលោកផ្តាំផ្ញើថា ដែលអ្នកមេដឹកនាំនយោបាយ ត្រូវប្រយ័ត្នបំផុត នឹងដាច់ខាត មិនគួរយកខ្លួនក្បែរ និងសហការជាមួយ។

អ្នកនយោបាយទាំង៤ប្រភេទ ដែលលោកនិយាយដល់នោះរួមមាន៖

១. ប្រភេទអ្នកនយោបាយត្រីក្រឹមឈើ គឺមើល មួយភ្លែតល្អឆើត និង រឹងមាំ ហេីយមានអ្នកចង់ជួបប្រាស្រ័យច្រើនទាំងអ្នកលេងជល់ត្រីក្រឹមជាតិ និងអន្តរជាតិ តែតាមពិតជាត្រីឈើរង្គើដោយសារ រលកនយោបាយប៉ុណ្ណោះ នៅពេលគេយកមកតាំង បានដឹងជាត្រីក្រឹមឈើសោះ។

២. ប្រភេទអ្នកនយោបាយត្រីក្រឹមខាំកន្ទុយខ្លួនឯង ជាប្រភេទអ្នកនយោបាយវង្វេងសមរភូមិ និងវង្វេងសត្រូវនយោបាយ ចូលចិត្តទូលមេមួយ ជាន់ក្បាលមេមួយដើម្បីចូលប្រកួត ។

៣. ប្រភេទអ្នកនយោបាយត្រីងៀត ឆ្លៀតពង ជាអ្នកនយោបាយឱកាសនិយម សង្ងំចាំមើលកាលៈទេសៈ និងចាំសុីឡាក ។

៤. ប្រភេទអ្នកនយោបាយត្រីបក អ្នកនយោបាយប្រភេទនេះ មានអត្តសញ្ញាណមិនច្បាស់លាស់ តាំងខ្លួនម្តងជាអ្នកគាំទ្រ ម្តងជាសកម្មជន ម្តងជាអ្នកវិភាគ ម្តងជាគ្រូទាយ ម្តងជាអាចារ្យនយោបាយ ពេលវេលាមកដល់ពួកគេនឹងអុកស្តេចខ្លួនងជាប្រចាំ ៕

To Top