ព័ត៌មានជាតិ

សហភាពសហព័ន្ធ យុវជនកម្ពុជា​ អបអរសាទរ ខួបលេីកទី៤៣​ ថ្ងៃកំណេីតរបស់ខ្លួន

ភ្នំពេញ​ ៖​ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាព្រឹកថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ បានរៀបចំពិធីអបអរសាទរខួបទី ៤៣ នៃថ្ងៃកំណើត​ ស.ស.យ.ក​ ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២១។ 

ពិធីអបអរសារខួបលេីកទី៤៣​ នៃថ្ងៃកណេីតរបស់​ស.ស.យ.ក​ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធាន​ ​ស.ស.យ.ក​ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក នៃស.ស.យ.ក. រាជធានីភ្នំពេញ​ ព្រមទាំង​ អ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។ 

សូមជម្រាបជូនថា​ ពិធីអបអរសាទរខួប​ លើកទី៤៣​របស់​ ស.ស.យ.ក​ នាពេលនេះ​ ក្នុងគោលបំណង​ ដូចជា​ ៖​ ដើម្បីរំលឹកខួប នៃការបង្កើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា,​ អបអរសាទរដល់សមិទ្ធផលនានាដែលសម្រេចបានកន្លងមក,​ បង្ហាញនូវស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញា ក្នុងនាមជាសមាជិកា សមាជិកា និងក្នុងនាមជាមហាគ្រួសារខ្មែរ ក្នុងការការពារអធិបតេយ្យភាព ស្ថេរភាព និងសុខសន្តិភាពប្រទេសកម្ពុជាមិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ញាក់ថា​ ឆ្នាំ២០២១នេះ​ គឺជា​ទី៤៣ នៃបេសកកម្មរបស់​ សហភាពសហ័ពន្ធយុវជនកម្ពុជា (ស.ស.យ.ក)​សមាជិក សមាជិកាគ្រប់ៗរូបនៅតែរក្សារបានយ៉ាងខ្ជាប់ខ្ជួននូវ «ស្មារតី ២ធ្នូ» ជាពិសេស ស្មារតីលះបង់របស់សមាជិក សមាជិកាម្នាក់ៗ។  

លេីសពីនេះទៀត​ ស.ស.យ.ក. តែងតែត្រៀមខ្លួនរួចជាស្រេច មិនថាកាលៈទេសៈណាក៏ដោយក្នុងការចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ដែលឆន្ទៈនេះត្រូវបានឆ្លុះបញ្ចាំងក្នុង ប្រធានបទនៃកម្មវិធីអបអរសាទរ ខួបទី ៤៣ នោះគឺ «ស.ស.យ.ក. ត្រៀមខ្លួនចូលរូមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ»៕

To Top
×