ព័ត៌មានជាតិ

អភិបាលរាជធានី ប្រគល់​​អំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់អ្នកធាក់ស៊ីក្លូ​​ ៣០០នាក់

ភ្នំពេញ៖ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ ទទួលបានអំណោយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយស មូលនិធិត្រីចក្រយានកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកា មួយចំនួនថែមទៀត ខណៈដែលរដូវរងា នឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។

នាឱកាសផ្តល់អំណោយ ដែលធ្វើឡើង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិត្រីចក្រយានកម្ពុជា បានលើកឡើងថា នៅពេលដ៏ខ្លីខាងមុខនេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ដូច្នេះហើយ ទើបកាលពីថ្ងៃទី២៣ វិច្ឆិកាកន្លងមកនេះ ពោលគឺក្នុងឱកាសដែលសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់ សម្ដេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តទាំង ២៥ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ខណៈដែលអាកាសធាតុ នឹងចុះត្រជាក់នៅពេលខាងមុខនេះ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាប្រធាន ក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានផ្ដល់នូវអាវរងា ក្រមា ភួយនិងថវិកាចំនួន៥ម៉ឺនរៀល ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូក្នុងម្នាក់ៗ យកទៅប្រើប្រាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំង នៅពេលខាងមុខនេះ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា សម្តេចតេជោ តែងតែឈលើជួរមុខជានិច្ចចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មិនថាក្មេងឬមនុស្សចាស់ឡើយ និងបានណែនាំដល់អ្នកធាក់ស៊ីក្លូទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវី-១៩ ពិសេសគឺ អនុវត្ត៣កុំនិង៣ការពារ របស់សម្តេចតេជោហ៊ុន សែន៕

To Top
×