ព័ត៌មានជាតិ

លោក សយ សុភាព ៖ សន្តិភាព និងបរទេសឈ្លានពានចេញពីព្រះនគរ ពិតជាមិនអាចខ្វះបាន ពីព្រះរាជ វត្តមាន សម្តេចក្រុមព្រះដែលបានដង្ហែតាមព្រះបិតា និងសម្តេចតេជោ

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអតីតអ្នកសារព័ត៌មានចាស់វស្សាដែលធ្លាប់ជួបសំភាសន៍ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានបង្ហាញក្តីក្តុកក្តួលចំពោះមរណភាពរបស់ព្រះអង្គ។ ដោយលោក បានលើកឡើងពីសម្តេចក្រុមព្រះថា សន្តិភាព និងបរទេសឈ្លានពានជិតឆ្ងាយបានចាកចេញពីព្រះនគរ ពិតជាមិនអាចខ្វះបានពី ព្រះរាជវត្តមានរបស់ព្រះអង្គ ដែលបានដង្ហែតាមសម្តេចព្រះបិតា និងសម្តេចតេជោ។

លោក សយ សុភាព បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃ២៨ វិច្ឆិកាថា “ទូលបង្គំពិតជាក្តុកក្តួលណាស់ ក្រោយបានទទួលដំណឹងដ៏មហាក្រមក្រំនូវកាយាងសោយព្រះទិវង្គតរបស់ព្រះអង្គ។សន្តិភាព និង បរទេស ឈ្លានពាន ជិតឆ្ងាយបានចាកចេញពីព្រះនគរ ពិតជាមិនអាចខ្វះបានពីព្រះរាជ វត្តមានរបស់ព្រះអង្គដែលបានដង្ហែ សម្តេចព្រះបិតាជាតិ ព្រះបាទ នរោត្តម សីហនុ និង រដ្ឋបុរសសន្តិភាព សម្តេច តេជោ ហ៊ុន សែន នៃកម្ពុជា”។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចក្រុមព្រះបានសោយទិវង្គតនៅប្រទេសបារាំង ក្នុងព្រះជន្ម៧៧វស្សា។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីទី១ កាលពីឆ្នាំ១៩៩៣ដល់១៩៩៧ ខណៈសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២ កាលពីបោះឆ្នោតអាណត្តិទី១ ក្នុងពេលអ៊ុនតាក់ជាអ្នករៀបចំឲ្យមានការបោះឆ្នោត។ព្រះអង្គ ក៏ធ្លាប់ធ្វើជាប្រធានរដ្ឋសភាពី ឆ្នាំ ១៩៩៨ដល់ឆ្នាំ២០០៦ ៕

To Top