ព័ត៌មានជាតិ

សម្តេច ស ខេង៖ ការបាត់សម្តេចក្រុមព្រះ ជាការបាត់បង់ ឥស្សរជនជាន់ខ្ពស់ ធ្លាប់បូជាកម្លាំងព្រះកាយ មិនខ្លាចនឿយហត់ ចូលរួមចំណែកយ៉ាងសកម្មបម្រើជាតិ

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារំលែកព្រះមរណទុក្ខ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ។

ក្នុងនោះសម្តេចបានលើកពីវីរៈភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រថា ការយាងសោយព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ មិនត្រឹមតែជាការបាត់បង់ សមាជិកព្រះរាជវង្សានុវង្ស ដែលជាបញ្ញវន្តដ៏ឆ្នើម មួយព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់មួយរូប ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ចូលរួមចំណែកយ៉ាងសកម្ម បម្រើក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ៕

To Top