ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ថ្វាយសាររំលែកព្រះមរណទុក្ខ ចំពោះព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឬទ្ធិ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញថ្វាយសាររំលែកព្រះមរណទុក្ខ ទូលថ្វាយ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឬទ្ធិ និងព្រះរាជបុត្រា-បុត្រី ។

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គត នៅថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០នាទីព្រឹក នៅប្រទេសបារាំង និងត្រូវនឹងម៉ោង៣៖៤០នាទីរសៀល នៅប្រទេសកម្ពុជា ក្នុងជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគគាពាធ៕

To Top