ព័ត៌មានជាតិ

សម្តេចរាជបុត្រីព្រះរៀម បុប្ផាទេវី និងសម្តេចក្រុមព្រះ ព្រះប្រសូតក្នុងខែតែមួយ និងសោយព្រះទិវង្គត-ពិលាល័យ ក្នុងខែតែមួយ

ភ្នំពេញ ៖ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានព្រះប្រសូតក្នុងខែតែមួយ និងសោយព្រះទិវង្គត-ពិលាល័យ ក្នុងខែតែមួយដូចគ្នា ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge។

សម្តេចរាជបុត្រីព្រះរៀម ព្រះប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ ។ ចំណែកសម្តេចក្រុមព្រះ ព្រះប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ មុនក្រោយគ្នា១ឆ្នាំ ។ សម្តេចរាជបុត្រីព្រះរៀម សោយព្រះពិលាល័យនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈសម្តេចក្រុមព្រះ សោយព្រះទិវង្គត ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះរាជបុត្រា-បុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕

To Top