ព័ត៌មានជាតិ

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២២ម៉ឺនដុល្លារអាមេរិក ជូនមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម

ភ្នំពេញ ៖ ​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជ មាតា ជាតិ ខ្មែរ ក្នុង សេរីភាព សេចក្ដី ថ្លៃថ្នូរ និង សុភមង្គល ជា ទី គោរព សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២២០.០០០ ដុល្លារអាមេរិក (ម្ភៃពីរម៉ឺនដុល្លារអាមេរិក) ជូនដល់ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ដើម្បីបញ្ជាទិញសម្ភារៈបរិក្ខារពេទ្យដូចជា ម៉ាស៊ីនថតសួត (X-Ray) រថយន្តគិលានសង្រ្គោះ និងម៉ាស៊ីនអេកូ ដើម្បីបម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺប្រកប ដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាព ដល់ប្រជាជនក្រីក្រ និងខ្វះខាតក្នុងព្រះរាជាណាចក្រកម្ពុជា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top