ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងថ្មី២២នាក់ ជា១៩នាក់ និងស្លាប់៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២២នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន១៩នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់ មិនបានចាក់វ៉ាក់សាំង។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៣នាក់។

គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ១៣៤នាក់ អ្នកជាសះស្បើយចំនួន១១៦ ៥០៧នាក់ និងអ្នកស្លាប់ចំនួន ២ ៩៤០នាក់៕

To Top