ព័ត៌មានជាតិ

បញ្ចូនខ្លួនជនសង្ស័យ ៩នាក់ ទៅតុលាការ ចាត់ការ ពាក់ព័ន្ធការដេញវាយ កាប់ចាក់គ្នា នៅកណ្តាលក្រុងភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានចាប់ និងបញ្ជូនខ្លួន​យុវជនសង្ស័យ ចំនួន៩នាក់ ទៅកាន់ស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនា ដោយយកកាំបិតប៉័ងតោដេញកាប់ចសក់ ទៅលើជនរងគ្រោះ បណ្តាលអោយ របួស យ៉ាងធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចផ្លូវ៩៣ ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា។

សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនសង្ស័យទាំង៩នាក់ ខាងលើមានឈ្មោះ ៖
១ – ឈ្មោះ វឿន វណ្ណះ ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ២- ឈ្មោះ សំ ណាងចំណាន ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះលេខពុំស្គាល់ ផ្លូវលេខ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ។ ៣- ឈ្មោះ សិត បញ្ចបាន ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុង ក្រុម២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ៤- ឈ្មោះ យឹងកុកម៉េង ភេទប្រុស សិស្សសាលា ស្នាក់នៅផ្ទះលេខ៤៨៨ ផ្លូវលេខ២៨៨ ភូមិ៥ សង្កាត់បឹងកីងកង២ ខណ្ឌបឹងកេងកង។

៥ – ឈ្មោះ សា រឿនរក្សា មុខរបរសិស្ស ស្នាក់នៅភូមិលើដែក ស្រុកល្វាឯម ខេត្តកណ្តាល។ ៦- ឈ្មោះ ប្រាជ្ញ ថាវិរះ ភេទប្រុស សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ ៧- ឈ្មោះ សែម វិរះឆ័យយុទ្ធ ភេទប្រុស មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុង ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ៨- ឈ្មោះ សឿន សុខឡា ភេទប្រុស មុខរបរកម្មករ ស្នាក់នៅផ្លូវបេតុង ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ។ និង ទី ៩- ឈ្មោះ ជឿន ជីវន័្ត ភេទប្រុស មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ម្តុំរង្សវង់មូលកាំកូ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែក ជនរងគ្រោះឈ្មោះ វឿង ចិត្រា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៥៨៧ ផ្លូវបេតុង ក្រុម១៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

វត្ថុតាង ដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន ៖ -ដាវ ១ដើម -កាំបិតតាំងតោ ២ដើម -ច្រវាក់ ១ខ្សែ -ម៉ូតូ ៣គ្រឿង (ម៉ូតូC125 មួយគ្រឿង ពាក់ស្លាកលេខ PP1iG1266 -ម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ក-ច1X2089 -ម៉ូតូC125 ពណ៌ក្រហម គ្មានស្លាកលេខ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៩នាក់ ខាងលើ កំពុងតែត្រូវបសន សាកសួរ នៅឯសាលាដំបូង រាជធានីភ្នំពេញ នៅឡើយ៕ ដោយ រស្មី អាកាស

To Top
×