ព័ត៌មានជាតិ

សម្តេចតេជោ អនុញ្ញាតឲ្យរដ្ឋមន្រ្តី ការបរទេសឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី រ៉េតណូ អិល.ភី ម៉ារស៊ូឌី ( Retno LP. Marsudi ) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសដំណើរទស្សនកិច្ចនេះ លោកស្រី នឹងមានជំនួបជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយនឹងពិភាក្សាលើទិដ្ឋភាព មួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានារបស់កម្ពុជា ពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

សូមរំលឹកថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រីរ៉េតណូ អិល.ភី. ម៉ារស៊ូឌី មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជាតិទាំងពីរ និងពិភពលោក ៕

To Top