ព័ត៌មានជាតិ

សម្តេចតេជោ ៖ អ្នកមុជទឹកសមុទ្រ នៅព្រះសីហនុ មិនរងហានិភ័យ កើតរមាស់ និងក្លិនស្អុយ

ភ្នំពេញ ៖ ក្រោយការស្ថាបនាសាងសងផ្លូវ និងធ្វើប្រព័ន្ធទឹកស្អុយ បានល្អត្រឹមត្រូវ ដោយប្រែក្លាយមកជាទឹកល្អវិញ លែងបង្ហូរចូលសមុទ្រនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកមកមុជទឹកនៅព្រះសីហនុ មិនរងហានិភ័យកើតរមាស់ និងក្លិនស្អុយទៀតទេ ។

ក្នុងឱកាសចុះទស្សនកិច្ចនៅខេត្តព្រះសីហនុ នារសៀលថ្ងៃ១ ធ្នូនេះ សម្តេចតេជោ បានមានប្រសាសន៍ ថា សម្តេចមានគោលបំណងប្រែក្លាយ ខេត្តព្រះសីហនុ ទៅជាខេត្តពហុបំណង ដោយបានកសាង ហេដ្ឋារចនាសម្ព័ន្ធ ខិតខំធ្វើផ្លូវ ។

សម្តេចបន្តថា តែបើគ្មានផែនការរំដោះទឹកស្អុយចេញទេ នៅតែរងគ្រោះបរិស្ថាន ដល់ទឹកសមុទ្រមិនអាចមុជ។ សម្តេចថា ទឹកស្អាត៣កន្លែង បានធ្វើហើយ១កន្លែង នៅសល់កន្លែងទី១ និងទី៣៕

To Top