ព័ត៌មានជាតិ

សម្ដេចតេជោ រំលឹកថា កុំឲ្យកម្ពុជា ក្លាយជាធុងសំរាម បោះចោលបច្ចេកវិទ្យា ហួសសម័យ តែត្រូវយកបច្ចេកវិទ្យា ទាន់សម័យចូលវិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកថា ធ្វើយ៉ាងណាកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាធុងសំរាម បោះចោលបច្ចេកវិទ្យា ហួសសម័យ តែត្រូវនាំមកវិញនូវបច្ចេកវិទ្យាទំនើបៗចូលមក ព្រមទាំងបច្ចេកវិទ្យា ទាន់សម័យកាល។

ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តព្រះសីហនុ នារសៀលថ្ងៃ១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ១៩៨៨ សម្ដេចលើកឡើងថា កុំធ្វើឲ្យកម្ពុជាក្លាយជាទៅជាធុងសំរាម បោះចោលនូវបច្ចេកវិទ្យាហួសសម័យ ព្រោះកាលពេលមុន គេលក់របស់ថោកៗពីអឺរ៉ុប មកប្រទេសកម្ពុជា ។

សម្ដេចតេជោបន្តថា បន្ទាប់ពីទិញយកមកប្រើប្រាស់ ពេលខូចម្ដងៗ ទៅទិញគ្រឿងបន្លាស់អត់មានទៀត ដោយសារគេឈប់ផលិត។

សម្ដេចតេជោបញ្ជាក់ថា «ដោយសារឃើញហេតុផលនេះហើយ ទើបខ្ញុំប្រកាសថា អ្វីក៏ដោយត្រូវអាទំនើបមកកាន់កម្ពុជា។ អស់លោក មើលប្រព័ន្ធទូរស័ព្ទរបស់កម្ពុជា អត់មានប្រព័ន្ធរញ៉េរញ៉ៃ គឺដាក់មក គឺសុទ្ធតែប្រព័ន្ធទំនើប»៕

To Top