ព័ត៌មានជាតិ

សម្ដេចតេជោ ៖ មានគេចង់ធ្វើ នាយករដ្ឋមន្ដ្រី តែមិនដឹងថា ធ្វើនាយករដ្ឋមន្ដ្រី វាពិបាក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា មានមនុស្សមួយចំនួន ចង់ធ្វើនាយករដ្ឋមន្ដ្រី ដឹកនាំប្រទេស តែមិនដឹងថា ការធ្វើនាយករដ្ឋមន្ដ្រី វាពិបាកប៉ុណ្ណា?។

ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា ខារ៉ាអូខេ នៅរាជធានីភ្នំពេញ សៀមរាប និងខេត្តមួយចំនួន បានបើកដំណើរការឡើងវិញ ក្រោយពីបិទមួយរយៈដោយសារជំងឺកូវីដ-១៩។

សម្ដេចតេជោ បានបញ្ជាក់ថា «ធ្វើអ្នកធំពិបាកណាស់ អត់ទៅបានទេ ចូលខារ៉ាអូខេ ក៏មិនបាន ទៅណាមិនស្រួល ក៏មិនបាន ចឹងសង្ងំនៅក្នុងផ្ទះ មើលទូរស្សន៍ មើលកាសែត មើលឯកសារ មើលនេះ មើលនោះ។ ប៉ុន្ដែគេចង់ធ្វើ នាយករដ្ឋមន្ដ្រី មិនដឹងថា នាយករដ្ឋមន្ដ្រី វាពិបាក ប៉ុន្ដែគេនៅតែចង់ សូម្បីតែ នាយករដ្ឋមន្ដ្រី ត្រឹម ហ្វេសប៊ុក ក៏ប្រឹងធ្វើដែរ»៕

To Top