ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យ១២ម៉ឺនដុល្លារ សម្រាប់រៀបចំបុណ្យព្រះសព សម្តេចក្រុមព្រះ

ភ្នំពេញ ៖ ស្ថិតក្នុងព្រះរាជហឫទ័យសោកស្តាយ ដ៏ជ្រាលជ្រៅរកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតនៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គចំនួន ១២ម៉ឺនដុល្លារជូនព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាប់រៀបចំពិធីបុណ្យ ព្រះសពរបស់ព្រះអង្គ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានសោយទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ ។

ផ្ទាំងពាណិជ្ជកម្ម

ការយាងសោយព្រះទិវង្គត របស់សម្ដេចក្រុមព្រះ មិនត្រឹមតែជាការបាត់បង់ សមាជិកព្រះរាជវង្សានុវង្ស ដែលជាបញ្ញវន្តដ៏ឆ្នើម មួយព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់មួយរូប ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ចូលរួមចំណែកយ៉ាងសកម្ម បម្រើក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023