ព័ត៌មានជាតិ

រដ្ឋបុរសសន្តិភាពសម្តេចតេជោ ប្រកាសឲ្យឈប់និយាយ រឿងកំពង់ផែរាម និងឈប់ឲ្យទៅ ទស្សនកិច្ចទីនោះទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មី ឈប់ឲ្យនិយាយរឿងកំពង់ផែរាម ជាពិសេសឈប់ឲ្យទៅធ្វើទស្សនកិច្ច នៅទីនោះតទៅទៀត ព្រោះកំពង់ផែនេះមិនមែនជា កន្លែងចោរលួច ចោរប្លន់ទេ ។

ទោះបីសម្តេចតេជោ មិនថ្លែងចំឈ្មោះប្រទេសដែល នឹងមិនបន្តអនុញ្ញាតឲ្យទៅទស្សកិច្ច នៅកំពង់ផែរាមយ៉ាងណាក៏ដោយ ប៉ុន្តែគ្មានអ្នកណាក្រៅ ពីប្រទេសអាមេរិកទេ ព្រោះរឿងកំពង់ផែរាម មហាអំណាចអាមេរិក តែងតែចូលលូកដៃកកូរកកាយ ដោយបានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ពួកគេមិនជឿ ហើយបន្តចោទកម្ពុជាដដែលជាដដែល ។

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា «ហើយខ្ញុំមិននិយាយបន្តទៅទៀត អារឿងកំពង់ផែរាម ខ្ញុំបានប្រាប់ទៅ ទៀ បាញ់ ឲ្យឈប់និយាយរឿងកំពង់ផែរាម ។ អ្នកសុំទៅទស្សនកិច្ចអី មិនបាច់ឲ្យទៅទៀតទេ ព្រោះកំពង់ផែរាម មិនមែនជា កន្លែងចោរលួច ចោរប្លន់ទេ អ្នកឯងចង់ថាម៉េចថាទៅ» ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា ឲ្យទៅមើលហើយ មិនអស់ចិត្ត កន្លែងនេះមិនមែនជាកន្លែង ត្រូវអ្នកឯងចង់ទៅឆែកឆេរទេ អ្នកឯងដើរតួជាអ្វី។ សម្ដេចថា សម្ដេចឲ្យទៅទស្សនកិច្ច ហើយទស្សនកិច្ច វាខុសពីការចុះធ្វើអធិការកិច្ច ឬឆែកឆេរ ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងរឿងនេះ មន្ត្រីយោធាខ្មែរ ៤រូប បានរងភាពអយុត្តិធម៌ ព្រោះកត្តាភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធតំបន់តារាសាគរ និងកំពង់ផែរាម ដែលអាមេរិក និងសម្ព័ន្ធមិត្តបានចោទថាជាទីតាំង ចិនកសាងមូលដ្ឋានយោធា ។ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ អាមេរិក បានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ និងអ្នករកស៊ីខ្មែរចំនួន ៥នាក់ហើយ រួមមាន៖ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ចៅ ភិរុណ លោក ទៀ វិញ និងលោកឧកញ៉ា ទ្រី ភាព ៕

To Top