ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ប្រកាសគាំទ្រ បេក្ខភាព​នាយក​រដ្ឋមន្ត្រី ​​​របស់លោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងនាយទាហាន យាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពល នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ ដោយបានចង្អុលបង្ហាញ ប្រកាសគាំទ្រ ពេញលេញសម្រាប់ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ តាមរៈការបោះឆ្នោត នាពេលអនាគត ។

ផ្ទាំងពាណិជ្ជកម្ម
To Top
×