នយោបាយ

លោក សយ សុភាព ជាថ្មីទៀតផ្តាំទៅ អ្នកនយោបាយ ទាំងក្នុងនិងក្រៅស្រុក ឲ្យកាត់ចិត្ត ពីក្រុមប្រទេសភ្នែក៥ ថាស្រលាញ់ខ្លួន ដើម្បីប្រជាធិបតេយ្យទៀត

ភ្នំពេញ៖ មិនបញ្ឆិតបញ្ឆៀងអ្វីទៀតឡើយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ លោក សយ សុភាព បានផ្តាំផ្ញើសារក្រើនរំលឹកម្តងទៀត ដោយប្រើពាក្យចំៗ និងបញ្ជាក់យ៉ាងច្បាស់ ទៅកាន់ក្រុមអ្នកនយោបាយ រត់ចោលស្រុក និងក្នុងស្រុកមួយចំនួន ដែលមានន្និនាការប្រឆាំង រាជរដ្ឋាភិបាលដឹកនាំដោយ រដ្ឋបុរសសន្តិភាព សម្តេច ហ៊ុន សែន ថា ឈប់ដេកសុបិន្តថា ពួកប្រទេសភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) គាំទ្រដល់ខ្លួន ព្រោះការស្រលាញ់ទុកចិត្ត និងដើម្បីប្រជាធបតេយ្យនោះ គឺជាយុទ្ធសាស្ត្រ សម្រាប់ទប់ទល់ជាមួយចិនប៉ុណ្ណោះ ។

លោក សយ សុភាព បានលើកឡើងបែបនេះថា “កុំនាំគ្នាដេកសុបិន្តថា ក្រុមភ្នែក៥ ស្រលាញ់ទុកចិត្តឲ្យសោះ។ មិនដើម្បីប្រជាធិបតេយ្យទេ”។ នេះជាការបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

ក្នុងហ្វេសប៊ុកដែលមានភ្ជាប់មកជាមួយរូបថត លោក កឹម សុខា និង លោក សម រង្ស៊ី លោកសយ សុភាព ថែមទាំងបានិយាយថា “ក្រុមភ្នែក៥ចាប់បញ្ចូលគ្នា ដើម្បីបំផ្លាញប្រ៊ី និងយុទ្ធសាស្ត្ររបស់ចិន នៅកម្ពុជា ព្រោះពួកនេះដឹងច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន បង្កើតបានមិត្តយុទ្ធសាស្ត្រដែកថែបជាមួយចិន។ ឥឡូវពួកគេពិបាកទប់ចិននៅកម្ពុជា ពួកគេដកដៃហើយព្យាយាម សម្របសម្រួលជាមួយកម្ពុជា (យុទ្ធសាស្ត្រនៅដដែលតែដូរយុទ្ធវិធី)”។

ក្នុងនាមអ្នកតាមដាន ភូមិសាស្ត្រនយោបាយកន្លងមក និងជាអ្នកកាសែតចាស់វស្សាមួយរូប លោក សយ សុភាព បានសង្កត់ធ្ងន់ៗថា “ដូច្នេះហើយបានជាគេសង្កេតឃើញបក្សភ្លើងទៀន សមាជ ហើយ លោកពូ កឹម សុខា ក៏បានបរិយាយមួយថ្ងៃបន្ទាប់ថា កឹម សុខា និងសម រង្ស៊ី មិនមែនមនុស្សតែមួយទេ។ ដូច្នេះក្រុមភ្នែក៥ អនុវត្តដូច លន់ ណល់ និងសិរីមតៈ អញ្ចឹងដែរ។ ខ្ញុំតែងតែនិយាយហើយនិយាយទៀត អាពួកភ្នែក៥នេះ អត់ស្រលាញ់អស់លោកទេ តែគេចាប់អស់លោកជាចំណាប់ខ្មាំងនយោបាយប្រឆាំងចិន”។

លោកថែមទាំងបាននិយាយទៀតថា «អស់លោកដេកភ្លេច តែគេអត់ដែលភ្លេចយើងម្តងណាទេ។ កុំដេកសុបិន្តឲ្យសោះថា គេស្មោះនឹងយើង»៕

To Top