ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំកិច្ចការពារ នៃការប្រារព្ធទិវា អន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំយុទ្ធសាស្ត្រ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពេលប្រារព្ធទិវា អន្តរជាតិ លើកទី១៦ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦។

គួរបញ្ជាក់ផងដែរថា ការប្រារព្ធទិវា អន្តរជាតិ រំលឹក ដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ នោះ នឹងត្រូវធ្វើឡើង នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ នោះផងដែរ គ្រោងរៀបចំសម្រាប់សមាសភាព ចូលរួមប្រមាណជា ៥០០ នាក់ ក្នុងនោះ មានមន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធ , លោកគ្រូ អ្នកគ្រូ , សិស្សានុសិស្ស,យុវជន.ស.ស.យ.ក , យុវជនកាកបាទក្រហមកម្ពុជា , ក្រុមយុវជនកាយរិទ្ធកម្ពុជា , និងប្រជាពលរដ្ឋ ។ ហើយពិធីនោះ ក៏មានត្រៀមចែកមួកសុវត្ថិភាពដល់អ្នកចូលរួមផងដែរ ៕

To Top