ព័ត៌មានជាតិ

រដ្ឋសភា នឹងបើកការដ្ឋាន សាងសង់អគាររដ្ឋបាលថ្មី

ភ្នំពេញ ៖ រដ្ឋសភា នឹងបើកការដ្ឋានសាងសង់អគារ រដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលយមវៀតណាម នៅលើទីតាំងដីខាងត្បូង នៃបរិវេណរដ្ឋសភា ។

ជំនួយវៀតណាម ផ្តល់ឲ្យរដ្ឋសភាកម្ពុជា លើការកសាងអគារដ្ឋបាលថ្មីនេះ ក្នុងទឹកប្រាក់ចំនួន២៥លាន ដុល្លារ។

ក្នុងជំនួបសន្ទនាការងារ តាមប្រព័ន្ធវិដេអូ ជាមួយលោកវឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា មវៀតណាម កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ ដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយ ថវិកាប្រមាណ ២៥លានដុល្លារនេះ ៕

To Top