ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញថ្នាំ៤លានគ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញថ្នាំចំនួន ៤.០០០.០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យរដ្ឋ និងចែកចាយ ដល់វិស័យឯកជនផងដែរ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងនោះ ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកស្រី ពេជ ច ន្ទមុន្នី តំណាង ដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ បានចុះហត្ថលេខា លើកិច្ចសន្យាបញ្ជាទិញឱសថ។

ឱសថសម្រាប់ព្យាបាល អ្នកកូវីដមានឈ្មោះថា ឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងីរុស(Antiviral) ។

ប្រភពបន្តថា “ឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា ប្រើប្រាស់ក្នុងការព្យាបាល ជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញចំនួន ៤.០០០.០០០គ្រាប់ សម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់ សម្រាប់ប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងចែកចាយ ដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និង គ្លីនិកឯកជន» ៕

To Top